កិច្ចប្រជុំ ជាមួយសហភាពអឺរ៉ុប ពិភាក្សាលើវឌ្ឍនភាពត្រឹមចុងឆ្នាំ២០២៣ និងការកែសម្រួលគោលដៅឆ្នាំ២០២៤
នាថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, តំណាងឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កហសវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំ ជាមួយសហភាពអឺរ៉ុប ពិភាក្សាលើវឌ្ឍនភាពត្រឹមចុងឆ្នាំ២០២៣ និងការកែសម្រួលគោលដៅឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌសូចនាករសមិទ្ធកម្មក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ដំណាក់កាលទី៤។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយតំណាងអង្គភាពទទួលបន្ទុកអនុវត្តសូចនាករសមិទ្ធកម្ម រួមមាន អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណ:, អគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានគោលនយោបាយ, ក្រុមការងារគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ និងក្រុមការងារគ្រប់គ្រងគម្រោង FMIS។
ព័ត៌មានទាក់ទង